កម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរប៉ុស្តិ៍លេខ៥ នៅសប្តាហ៍នេះត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ មាន ៥គូប្រកួតជូនពុកម៉ែបងប្អូនទស្សនាដូចសព្វមួយដង។ 

សម្រាប់គូទី១ ទម្ងន់ ៥៧គីឡូក្រាម កីឡាករ ថន លីវណ្ណ មកពីក្លឹបភារម្យគុនខ្មែរ ប្រកួតជាមួយកីឡាករ ចន ប៊ុនថង មកពីក្លឹបវិបុលដារិទ្ធខណ្ឌពោធិ៍សែនជ័យ។

គូទី២ ទម្ងន់ ៦០គីឡូក្រាម កីឡាករ សុវត្ថិ សុភាព មកពីក្លឹបសុភាពគុនខ្មែរ ប្រកួតជាមួយកីឡាករ ជុន ថនចន្ធូ មកពីក្លឹបកងពលតូចដឹកជញ្ជូនលេខ៥០។

គូទី៣ ទម្ងន់ ៥៤គីឡូក្រាម កីឡាករ សុភាព ចេស្តា មកពីក្លឹបសុភាពគុនខ្មែរ ប្រកួតជាមួយកីឡាករ ក្តាមថ្ម មកពីក្លឹបគុនខ្មែរដែនសមុទ្រ។

លុះចូលដល់គូទី៤ ជាគូអន្តរជាតិ ទម្ងន់ ៥៤គីឡូក្រាម កីឡាករ ម៉ុន មើយ មកពីក្លឹបសុភាពគុនខ្មែរ ប្រកួតជាមួយកីឡាករ ថេប ខាម៉ីន មកពីប្រទេសថៃ និងគូទី៥ ជាគូចុងក្រោយប្រចាំកម្មវិធី កីឡាករ សុភាព រ៉ាវុធ មកពីក្លឹបសុភាពគុនខ្មែរ ប្រកួតជាមួយកីឡាករ យ៉ត បានផុត មកពីប្រទេសថៃ។ គូនេះប្រកួតក្នុងទម្ងន់ ៦៥គីឡូក្រាម។

សូមបញ្ជាក់ថា ការប្រកួតប្រព្រឹត្តទៅនៅថ្ងៃសៅរិ៍ទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង ៦ល្ងាចតទៅ នៅស្ទូឌីយ៉ូប្រដាល់ប៉ុស្តិ៍លេខ៥ ព្រែកកំពឹស និងបើកជូនពុកម៉ែបងប្អូនចូលទស្សនាដោយសេរី!