រូបភាពសត្វនាគ សត្វសុនខ សត្វឆ្មា បានផុសឡើងនៅលើវាលស្រែភាគខាងជើងប្រទេសថៃ បន្ទាប់ពីការកែឆ្នៃរបស់កសិករក្នុងស្រុកម្នាក់។ លាតសន្ធឹងលើផ្ទៃដីជាង 2 ហិកតា រូបភាពសត្វទាំងនេះគឺជាស្នាដៃរបស់លោក តានយ៉ាពុង ចៃខាំ (Tanyapong Jaikham) ដែលជាកម្មកររោងចក្រ និងក៏ជាកសិករក្រៅម៉ោងម្នាក់ ដែលបានប្រែក្លាយវាលស្រែទៅជាទេសភាពដ៏ស្រស់ស្អាតបែបនេះ។ គួរបញ្ជាក់ផងដែរថា ស្នាដៃសិល្បៈរបស់លោកត្រូវបានបំផុសគំនិតឡើង បន្ទាប់ពីគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរវាយប្រហារខេត្តឈៀងរ៉ៃ និងខេត្តភាគខាងជើងប្រទេសថៃ ដែលបង្កជាផលប៉ះពាល់ដល់មនុស្សរាប់ពាន់នាក់កាលពីខែកញ្ញា ឆ្នាំ 2024 ឆ្នាំមុន ។