ក្រុងបាត់ដំបង ៖
យុវជនម្នាក់ បានស្លា.ប់នៅក្នុងថ្លុកឈា.ម.ភ្លាមៗ ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូទៅបុកគូថរថយន្តនៅវេលាម៉ោង០៤និង០០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២២.ខែមករា ២០២៥ នៅតាមបណ្តោយផ្លូវពេទ្យយាយជី ចំណុចខាងមុខរោងសិប្បកម្មទឹកកករតន: ស្ថិតក្នុងភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ។
ប្រជាពលរដ្ឋ បានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងរវាងរថយន្តដឹកទឹកកក ពណ៌ស ០១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 3C-9756 ចតដាក់ទឹកកកខាងមុខរោងសិប្បកម្មទឹកកករតន: ទិសដៅពីជើងទៅត្បូង។ ចំណែកម៉ូតូម៉ាក PCX ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង 1AP-6971បើកបរដោយយុវជនម្នាក់ ទិសដៅស្របគ្នា បានជ្រុលចង្កូតទៅបុកគូថរថយន្តពេញទំហឹងបណ្តាលអោយចូលក្រោមឡានស្លា.ប់ភ្លាម។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានមកវាស់វែងធ្វើកំណត់ប្រគល់សពឲ្យក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែកមធ្យោបាយទាំងពីរ ត្រូវបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕