ក្រុងបាត់ដំបង ៖ 

មនុស្សប្រុសស្រី០២នាក់ បានរងរបួសធ្ងន់ស្រាលនៅក្នុងហេតុការណ៍ម៉ូតូ០២គ្រឿងបុកគ្នា នៅវេលាម៉ោង១២និង១០នាទី ថ្ងៃទី១៧ .ខែមករា ២០២៥ នៅតាមបណ្តោយផ្លូវវិថីសម្តេចក្រឡាហោម ស ខេង ខាងក្រោយលោកតាដំបងក្រញូង ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ។

ពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងរវាងម៉ូតូម៉ាកហុងដា CLICK ពណ៌ក្រហម មួយគ្រឿងពាក់ផ្លាកលេខ បាត់ដំបង 1AD-0606 បើកបរដោយស្ត្រីម្នាក់ទិសដៅពីត្បូងទៅជើង ចំណែកម៉ូតូ០១គ្រឿងទៀតម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AO-6140 បើកបរដោយយុវជនម្នាក់ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុក៏បានជ្រុលចង្កូតទៅបុកម៉ូតូCLICKពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ស្រាល០២នាក់តែម្តង។

ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានដឹកបញ្ជូនយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ដោយឡែកម៉ូតូទាំង០២គ្រឿង ត្រូវបានកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តវាស់វែងយកទៅរក្សាទុកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕