ក្រសួងការពារជាតិប្រទេសរុស្ស៊ីបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី30 ខែមករានេះថាក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ កងទ័ពរបស់ខ្លួន វាយដណ្តើមបានទីតាំងមួយកន្លែងក្នុងតំបន់ ខាឃូវ របស់អ៊ុយក្រែន ព្រមទាំងបានវាយប្រហារសម្លាប់កងកម្លាំងអ៊ុយក្រែនប្រមាណ 280 នាក់នៅតំបន់ ឃឺក និងកម្ទេចឧបករណ៍យោធារបស់អ៊ុយក្រែនជាច្រើនទៀត។ នៅថ្ងៃដដែលនេះដែរ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអ៊ុយក្រែនក៏បានរាយការណ៍ថា កងកម្លាំងអ៊ុយក្រែន បានចូលរួមប្រយុទ្ធជាមួយកងទ័ពរុស្ស៊ីចំនួន 130 លើកនៅតាមបណ្តោយជួរមុខ ហើយកងកម្លាំងមីស៊ីល និងអង្គភាពកាំភ្លើងធំរបស់អ៊ុយក្រែន ក៏បានវាយប្រហារលើកងទ័ព ទីតាំងអាវុធ ឧបករណ៍យោធា និងប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី ។