ការប្រកួតកីឡាតេក្វាន់ដូ WT ជ្រើសរើសជើងឯកសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ លើកទី១ ឆ្នាំ២០២៥ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ ៧ មករា កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៥ បានបញ្ចប់ដោយជោគជ័យ ក្រោមការរៀបចំដោយសមាគមកីឡាតេក្វាន់ដូ WT កម្ពុជា សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ។

ក្នុងឱកាសពីប្រគល់ជយលាភី និងប្រកាសបិទជាផ្លូវការការប្រកួតខាងលើកនេះថ្ងៃដដែលដោយមានការអញ្ជើញចូលរួមកិត្តិយសពីសំណាក់ លោក បែ មករា សមាជិកគណៈអចន្រៃ្តយ៍សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងនាយកកម្មវិធីកីឡា តំណាងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបណីយកម្ម និងសំណង់ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត ជ័យ ចាប ប្រធានសមាគមកីឡាតេក្វាន់ដូ WT កម្ពុជា និងលោក ឈុន ចាន់ធូ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡានៅទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ។

លោក សំ សុខយី គណៈកម្មការរៀបចំការប្រកួតបាននិយាយថា ការប្រកួតតេក្វាន់ដូជ្រើសរើសជើងឯក ស.ស.យ.ក. លើកទី១ ឆ្នាំ ២០២៥ អបអរសាទរ ខួបលើកទី៤៦ ទិវាជ័យជម្នះ ៧មករា ១៩៧៩-២០២៥ នេះ រៀបចំឡើងស្របតាមផែនការប្រចាំ រៀបចំឡើងស្របតាមផែនការប្រចាំ ឆ្នាំ២០២៤ របស់សមាគមតេក្វាន់ដូរាជធានីភ្នំពេញ និងការផ្តល់គោលការណ៍ឯកភាពជាផ្លូវការក្នុងការរៀបចំ ការប្រកួតរបស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបណីយកម្ម និងសំណង់ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ព្រមជាមួយនឹងការគាំទ្រពីតេក្វាន់ដូ កាន់តាមាតាបិតាសិស្សគុនគ្រប់ក្លឹប និងសប្បុរសជននានា។

លោកបានបន្តថា ជាពិសេស ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ដែលបានផ្តល់ទីតាំង និងកិច្ចសហការយ៉ាងល្អប្រសើរ និងឲ្យដំណើរការរៀបចំកម្មវិធីប្រកួតរយៈពេល២ថ្ងៃនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ គួរជាទី មោទនៈ។    សមាគមតេក្វាន់ដូរាជធានីភ្នំពេញ មានសមាជិកក្លឹបទាំងអស់ចំនួន ១៥ក្លឹប ដែលកំពុងមានសកម្មភាព ជាមួយក្លឹបជាច្រើនផ្សេងទៀតក្រោមការគ្រប់គ្រងរបស់ខេមរសហព័ន្ធតេក្វាន់ដូ។ ការប្រកួតនាថ្ងៃនេះ មានការចូលរួមពី បណ្តាក្លឹបសរុបចំនួន ០៩ក្លឹប មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការីនី សរុបចំនួន ១៣១៨នាក់ ក្នុងនោះមានកីឡាកា រិនីចំនួន ៦០៤នាក់ ៕