បាត់ដំបង ៖ 

ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១០:៤០នាទី នៅចំណុចក្រុម៧ ភូមិដូង ឃុំឈើទាល ស្រុកបាណន់  ខេត្តបាត់ដំបង មានករណីអគ្គិភ័យមួយ កើតឡើង បណ្តាលឲ្យឆេះផ្ទះរបស់ឈ្មោះ ជឿន វណ្ណ: ភេទប្រុស អាយុ ៦២ឆ្នាំ ប្រពន្ធឈ្មោះ ស្រេង សុភាព អាយុ ៥៧ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ (ឆេះទាំងស្រុង ) បណ្តាលឲ្យកូនស្រីម្នាក់ឈ្មោះ វណ្ណ: ថាវី អាយុ២៩ឆ្នាំ បានស្លាប់បាត់បង់ជីវិត។

ចំពោះការបាត់បង់ទ្រព្យសម្បត្តិ គេ នៅមិនទាន់ដឹងនៅឡើយ ខណៈសមត្ថកិច្ច នឹងរាយការណ៍ជូនបន្តពេលក្រោយ។

ក្នុងករណីអគ្គិភ័យខាងលើនេះ បើតាមការសនិ្នដ្ឋានរបស់ឪពុកម្តាយ ប្រហែលជនរងគ្រោះ ដុតខ្លួនឯង ព្រោះរយៈពេលកន្លងមក ធ្លាប់ដុតពូក ខ្នើយ ម្តងហើយ ។ 

ក្នុងហេតុការណ៍ខាងលើ កម្លាំងបង្ការពន្លត់អគ្គិភ័យ បានចេញរថយន្តជួយពន្លត់ ដោយប្រើប្រាស់ទឹកអស់១រថយន្ត ទើបគ្រប់គ្រងស្ថានការណ៍បាន៕