អាចនិយាយបានថាជាដំណឹងល្អនៅក្នុងរង្វង់សិល្បៈថៃ ដោយតារាសម្តែងដ៏ល្បីឈ្មោះមួយរូប បានដឹកដៃគូស្នេហ៍ចូលរោងជ័យហើយកាលពីថ្ងៃព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៥ ពោលគឺតារាសម្តែងស្រីប្រចាំប៉ុស្តិ៍លេខ៣ថៃ តែវ ណាត់ថាផន បានលាភាពនៅលីវ ចូលរោងការតាមប្រពៃណីជាមួយកម្លោះអ្នកជំនួញដ៏មានឥទ្ធិពលមួយរូប គឺលោក ប្រាណៃ ផនប្រាផា ដែលជាទាយាទរបស់មហាសេដ្ឋីវ៉ុលលាននៅក្នុងប្រទេសថៃ។ ស្ថិតនៅក្នុងទិដ្ឋភាពដ៏កក់ក្តៅ និងជ័យមង្គលបែបនេះ ក៏មានមិត្តរួមសិល្បៈជាច្រើនបានមកចូលរួមជាសក្ខីស្នេហ៍របស់ពួកគេផងដែរ ក្នុងនោះមានដូចជា មីវ នីដ្ឋា, ម៉េត ភីរ៉ាណី, គេម វីជ្ជយ៉ានី និងបុគ្គលល្បីឈ្មោះជាច្រើនរូបទៀត។

គួរឱ្យដឹងថា អ្នកជំនួញវ័យក្មេង លោក ប្រាណៃ ផនប្រាផា បានធ្វើការពញ្ញាក់អារម្មណ៍ តែវ ណាត់ថាផន ដោយបានលត់ជង្គង់សុំមិត្តស្រីខ្លួនរៀបការ កាលពីថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២៤ កន្លងទៅ បន្ទាប់ពីស្រឡាញ់គ្នាអស់រយៈពេល ៤ ឆ្នាំ៕