ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ ព្រមទាំងមន្ត្រីសហព័ន្ធ បានអញ្ជើញដឹកនាំ ក្រុមកីឡាករ គុនខ្មែរ ចូលរួមបរិច្ចាគឈាមនៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដើម្បីជាការួមចំណែកជួយដល់កិច្ចការងារសង្គម ក៏ដូចជាកិច្ចការមនុស្សធម៌ជួយដល់សង្គមជាតិ នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នេះ ដោយសរុបថ្នាក់ដឹកនាំ មន្ត្រី ក្រុមកីឡាករ ប្រមាណជាង៤០ នាក់។
ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ បានមានប្រសាសន៍ថា នេះគឺជាយុទ្ធនាការដ៏ពិសេសមួយដែល ថ្នាក់ដឹកនាំ មន្ត្រីកីឡាករ ប្រដាល់គុនខ្មែរ បានចូលរួមបរិច្ចាគឈាម និងជាចលនា កៀរគររកអ្នកស្ម័គ្រចិត្តដែលរំពឹងថា ភាគច្រើនជាអ្នកស្នេហាវិស័យកីឡាចូលរួមបរិច្ចាគឈាមឲ្យបានច្រើនដើម្បីសម្រេចបាននូវផែនការ ១,០០០សាក់ នៅថ្ងៃទី១៨ ខែកម្ភៈ ឆ្នាំ២០២៥ ខាងមុខ ដែលជាថ្ងៃរៀបចំព្រឹត្តការណ៍បរិច្ចាគឈាមដោយស្ម័គចិត្ត និងការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា ជាមួយក្រុមបាល់ទាត់គុនខ្មែរនៅ មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ស្តាតចាស់។
ឯកឧត្តម បានបន្តថា គម្រោងនេះគឺទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ព្រោះការបរិច្ចាគឈាមនេះពិតជាសារៈសំខាន់ខ្លាំងណាស់សម្រាប់សង្គមជាតិរបស់យើង ស្របពេលដែលតម្រូវការឈាមមានការកើនឡើងច្រើនពី ១ថ្ងៃទៅ១ថ្ងៃ។
ម្យ៉ាងការបរិច្ចាគឈាមមិនមានអ្វីប៉ះពាល់ដល់សុខភាពឡើយ ផ្ទុយទៅវិញ វាមានតែជួយដល់សុខភាព តាមរយៈការលាងសម្អាតជាតិពុលដែលមាននៅក្នុងឈាមចាស់ ជួយបន្ថយខ្លាញ់អាក្រក់ និងកាត់បន្ថយហនិភ័យ នៃជំងឺស្ទះសរសៃឈាមបេះដូងថែមទៀត នេះបើតាមប្រភពពីវេជ្ជបណ្ឌិតជំនាញផ្ទាល់តែម្តង។ យ៉ាងណាមិញកាលពីថ្ងៃទី២៣ ខែមករា កន្លងទៅក្រុមពិធីករកីឡាកម្ពុជាបានចូលរួមបរិច្ចាគឈាមមុន រួចមកហើយ។
គួរបញ្ជាក់ថា កម្មវិធីបាល់ទាត់មនុស្សធម៌ក្រោមប្រធានបទយើងរួមគ្នាបរិច្ចាគឈាម១០០០សាក់នេះគឺរៀបចំដោយក្រុមកីឡាបាល់ទាត់ពិធីករកីឡាកម្ពុជា សហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងមជ្ឈមណ្ឌលជាតិផ្ដល់ឈាម នៅថ្ងៃ១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ ចាប់ពីវេលាម៉ោង ៧:៣០នាទីព្រឹក រហូតដល់ម៉ោង ៥ល្ងាច នៅមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ស្តាតចាស់ ចំពោះអ្នកចូលរួមដោយស្ម័គ្រចិត្តក៏ទទួលបានអាហារសម្រន់ អាវរបស់ក្រុមពិធីករកីឡាកម្ពុជា រួមទាំងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត ។ដោយឡែកបន្ទាប់ពីបិទបញ្ចប់កម្មវិធីបរិច្ចាគឈាមនៅវេលាម៉ោង ៥ល្ងាច ក៏នឹងមានការប្រកួតមិត្តភាព រវាងក្រុមបាល់ទាត់ពិធីកីឡាកម្ពុជា ជាមួយក្រុមបាល់ទាត់គុនខ្មែរនៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ហើយបងប្អូនអ្នកគាំទ្រវិស័យកីឡាអាចចូលរួមទស្សនាបានដោយសេរីថែមទៀតផង៕
ព្រឹត្តការណ៍នេះគ្រោងនឹងរៀបចំនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ នៅមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ព្រមទាំងមានការប្រកួតបាល់ទាត់មិត្តភាព រវាងក្រុមបាល់ទាត់គុនខ្មែរ ប្រកួតជាមួយក្រុមកីឡាបាល់ទាត់ពិធីករកីឡាកម្ពុជាផងដែរ។
ព្រោះការបរិច្ចាគឈាមនេះពិតជាសារៈសំខាន់ខ្លាំងណាស់សម្រាប់សង្គមជាតិរបស់យើង ស្របពេលដែលតម្រូវការឈាមមានការកើនឡើងច្រើនពី ១ថ្ងៃទៅ១ថ្ងៃ។ ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ នៅមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ព្រមទាំងមានការប្រកួតបាល់ទាត់មិត្តភាព រវាងក្រុមបាល់ទាត់គុនខ្មែរ ប្រកួតជាមួយក្រុមកីឡាបាល់ទាត់ពិធីករកីឡាកម្ពុជាផងដែរ។