កំពង់ស្ពឺ ៖ 

ក្រុមញៀនល្បែងចំនួន០៤នាក់ ត្រូវបានកម្លាំងនគរបាលស្រុកគងពិសី ធ្វើការឃាត់ខ្លួន ហើយ មនុស្សច្រើននាក់ បានរត់គេចខ្លួន ខណៈដែលប្រមូលផ្តុំគ្នាលេងល្បែងជល់មាន់។

ការឃាត់ខ្លួនក្រុមអ្នកញៀនល្បែងនេះ បានធ្វើឡើងកាលពីវេលាម៉ោង០១និង២០នាទីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិព្រៃជ្រៃ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

នគរបាលស្រុក បាននិយាយឱ្យដឹងថា នៅមុនពេលឃាត់ខ្លួនអ្នកញៀនល្បែងខាងលើ គឺកម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំវាល បានបង្រ្កាបល្បែងស៊ីសង (ជល់មាន់) ស្ថិតនៅព្រៃក្រោយផ្ទះ ភូមិព្រៃជ្រៃ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ក្រោយឃាត់អ្នកញៀនល្បែង នគរបាលជំនាញ ដកហូត វត្តុតាងមាន៖ មាន់ជល់ ០២ក្បាល (ងាប់) កន្រ្កកដាក់មាន់២ សៃវៀន ១ ចង្រ្កានហ្គាស់០១ ម៉ូតូម៉ាកសេ១២៥ចំនួន ២គ្រឿង ស្បែកជើងដែលអ្នកលេងល្បែងខាងលើបានរត់ចោលមួយចំនួន ។

បច្ចុប្បន្ន ក្រុមជនសង្ស័យជាមុខសញ្ញាញៀនល្បែងទាំង៤នាក់ខាងលើត្រូវបានឃាត់ខ្លួននៅអធិកានគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕