ឆ្លងកាត់តាមការប្រគួតជាច្រើនថ្ងៃ ការប្រកួតកីឡាប៉េតង់ និងកីឡាបាល់ទាត់ខេត្តកណ្តាល អបអរសាទរទិវាជ័យជម្នះ ៧ មករា ឆ្នាំ២០២៥ត្រូវបានបិទបញ្ចប់ហើយ ដោយមានការសាទរជាច្រើនកុះក៍ ពីសំណាក់ យុវជន បងប្អូនប្រជាពលរដ្ឋ និង មន្ត្រីពាក់ព័ន្ធគ្រប់ថ្នាក់ ប្រចាំខេត្តកណ្តាល ដោយរកឃើញក្រុមបាល់ទាត់ គ្រងតំណែងជើងឯក មន្ទីរបណ្តុះបណ្តាលវិជ្ជាជីវៈ នៃការប្រគួតកីឡាបាល់ទាត់ ខេត្តកណ្តាល អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ -៧មករា ឆ្នាំ២០២៥ តាមផែនការប្រតិបត្តិ ប្រចាំឆ្នាំរបស់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាលបន្ទាប់ពីក្រុមនេះបានយកឈ្នះលើក្រុមបាល់ទាត់ SCV FC  លទ្ធផល៤ទល់នឹង ៣ វគ្គផ្តាច់ព្រ័ត្រ ។  

ឯកឧត្តម ចេង សំអ៊ុល ប្រធានមន្ទីរ អប់រំយុវជន និងកីឡាខេត្តកណ្តាល ក៏បានអញ្ជើញចូលរួមពិធីបិទព្រឹត្តិការណ៍ការប្រកួតកីឡាតង់ និងកីឡាបាល់ទាត់ ខេត្តកណ្តាល អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ -៧មករា ឆ្នាំ២០២៥ជាផ្លូវការ ឯកឧត្តម ក៏បានមានប្រសាសន៍ផងដែរថា អស់រយៈកាល 46 ឆ្នាំកន្លងទៅនេះ កម្ពុជាបានប្រយុទ្ធប្រឆាំងជាមួយបញ្ហាជាច្រើនដើម្បីការអភិវឌ្ឍដើម្បីឲ្យក្លាយជាប្រទេសជឿនលឿននាយកសម័យឌីជីថលក្នុងតំបន់ក្នុងសកលលោកដូច្នេះឯកឧត្តមលោកជំទាវលោកលោកស្រីបងប្អូនកូនក្មួយកីឡាករកីឡាការិនីទាំងអស់ជ្រាប់ហើយថ្ងៃ 7 មករាគឺជាថ្ងៃប្រវត្តិសាស្ត្រដែលមិនអាចបំភ្លេចបានតកូនតចៅរហូត បើគ្មានជ័យជំនះ 7 មករាយើងពិតជាមិនអាចមានអ្វីៗដូចថ្ងៃនេះឡើ ។ 

ក្នុងនាមមន្ទីរអប់រំយុវជននិងកីឡាខេត្តកណ្ដាលសូមចូលរួមសប្បាយរីករាយជាមួយលោកលោកស្រីនិងបងប្អូនទាំងអស់ពិសេសអស់សូមអរគុណការិយាល័យអប់រំកាយនិងកីឡាដែលបានរៀបចំឲ្យមានកម្មវិធីប្រកួតនេះជារៀងរាល់ឆ្នាំនៅក្នុងគោលបំណងដាស់ស្មារតីប្រជាជននៅក្នុងខេត្តកណ្ដាលពិសេសយុវជនចំណងក្រោយឲ្យចងចាំជានិច្ចនៅក្នុងដួងចិត្តរបស់ពួកគាត់ទាំងអស់គ្នា។ពិសេសយុវជនយុវនារីនិងបន្តការពារស្មារតី 7 មកនៅស្ថិតស្ថេរជានិរន្ត។