កម្មវិធីគុនខ្មែរប៉ុស្តិ៍លេខ៥ សប្តាហ៍នេះមាន ៥គូប្រកួតជូនបងប្អូនទស្សនាដូចសព្វមួយដង។ សម្រាប់គូទី១ ទម្ងន់ ៤៤គីឡូក្រាម កីឡាករ ថៃ មេសា មកពីក្លឹបរស្មីដូនពេញ ប្រកួតជាមួយកីឡាករ ប្រាក់ សំអាត មកពីក្លឹបតាអានសំអុនគុនខ្មែរ។គូទី២ ទម្ងន់ ទម្ងន់ ៦០គីឡូក្រាម កីឡាករ ឡាំ ពៅ មកពីក្លឹបវិបុលដារិទ្ធខណ្ឌពោធិ៍សែនជ័យ ជួបជាមួយកីឡាករ អូន ភក្កី មកពីក្លឹប អេ ភូថង កីឡា។
គូទី៣ ទម្ងន់ ៦៣.៥គីឡូក្រាម កីឡាករ លន់ សៀកឡេង មកពីក្លឹបថ្នលទទឹងគុនខ្មែរ ប្រកួតជាមួយកីឡាករ ជឿន ណារ័ត្ន មកពីក្លឹបសុភានូគុនខ្មែរ។លុះចូលដល់គូទី៤ ជាគូមិត្តភាពអន្តរជាតិកម្ពុជា-ថៃ ក្នុងទម្ងន់ ៦៧គីឡូក្រាម កីឡាករ នួន រ៉ាថេប មកពីក្លឹបតាឯកដំបងដែកមានរិទ្ធ ប្រកួតជាមួយកីឡាករ នាវ វាំងច័ន្ទ ។និងគូទី៥ ជាគូចុងក្រោយប្រចាំកម្មវីធី កីឡាករ គង់ ហូវ មកពីក្លឹបមហិទ្ធឬទ្ធិមេសថ្ងកខេត្តស្វាយរៀង ប្រកួតជាមួយកីឡាករ Iman Hosseinvand មកពីប្រទេសអ៊ីរ៉ង់។ គូនេះធ្វើការប្រកួតក្នុងទម្ងន់ ៦០គីឡូក្រាម។
ការប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរិ៍ទី២៥ ខែមករា ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង ៦ល្ងាចតទៅ នៅស្ទូឌីយ៉ូប្រដាល់ប៉ុស្តិ៍លេខ៥ ព្រែកកំពឹស។ បងប្អូនអាចចូលរួមទស្សនាបានដោយសេរី!