កាលពីថ្ងៃចន្ទ ទី20 ខែមករា លោកប្រធានាធិបតី ហ្កាសតាវូ ផេត្រូ (Gustavo Petro) បានប្រកាសពីស្ថានភាពចលាចលផ្ទៃក្នុង និងគ្រាអាសន្នផ្នែកសេដ្ឋកិច្ច នៅក្នុងតំបន់ភាគឦសានប្រទេសកូឡុំប៊ី ជាកន្លែងដែលកំពុងផ្ទុះអំពើហិង្សារវាងកងទ័ពរំដោះជាតិ នឹងអតីតកងកម្លាំងបដិវត្តន៍ប្រដាប់អាវុធនៃប្រទេសកូឡុំប៊ី ដែលបានសម្លាប់មនុស្ស 80 នាក់ និង 11.000 នាក់ទៀត ត្រូវភៀសខ្លួន។ ការផ្ទុះឡើងនៃអំពើហិង្សានៅក្នុងតំបន់ ជាប់ព្រំដែនជាមួយប្រទេសវេណេស៊ូអេឡានេះ គឺជាភាពតានតឹងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកូឡ៊ំប៊ីកាលពេលថ្មីៗនេះ ដោយបានជំរុញឲ្យលោកប្រធានាធិបតី សម្រចេ ផ្អាកការចរចាសន្តិភាពជាមួយកងទ័ពរំដោះជាតិ។