ការប្រកួតកីឡាបាល់ទាត់យុវជនក្រោម ១៨ ឆ្នាំ ជ្រើសរើសជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ២០២៥ ដើម្បីចម្រាញ់រ កកីឡាករ-កីឡាការិនីវ័យក្មេង ឆ្នើមប្រចាំខេត្ត កាលពីចុងសប្ភាហ៍ថ្ងៃកន្លងទៅ បានរកឃើញ ក្រុមជើងខ្លាំង ៣ ក្រុមឡើងវគ្គបន្ត ក្រោយពីពួកគេបាន យកឈ្នះលើគូប្រកួតរៀងៗខ្លួន នៅកីឡដ្ឋានបាល់ទាត់ខេត្ត នៅក្រុងតាខ្មៅ ការប្រកួតរៀបចំដោយការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ។

ក្រុមបាល់ទាត់ យុវជន សុ្រកមុខកំពូលបានយកឈ្នះលើ ក្រុមបាល់ទាត់ វិទ្យាល័យ ពាមរាំង ក្នុងលទ្ធផលបច្ចេកទេស ៣ទល់នឹង ១ ក្រុមបាល់ទាត់ វិទ្យាល័យជ័យវរ្ម័នទី៧ លិច បានយកឈ្នះលើក្រុមបាល់ទាត់ តាខ្មៅសុ្រកយើង ក្នុងលទ្ធផលបច្ចេកទេស៣ទល់នឹង ០ និងក្រុមបាល់ទាត់ វិទ្យាល័យ សេរីភាព បានយកឈ្នះលើ ក្រុមបាល់ទាត់ វិទ្យាល័យ ព្រែកស្លែង ក្នុងលទ្ធផលបច្ចេកទេស៣ទល់នឹង ០ ។

ការប្រកួតកីឡាបាល់ទាត់យុវជនក្រោម ១៨ ឆ្នាំជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ២០២៥ គឺជាការប្រកួតមួយ ដើម្បីជ្រើសរើសកីឡាករប្រភេទ កីឡាបាល់ទាត់ នេះសម្រាប់ត្រៀម ចូលរួមការប្រកួតកីឡា កម្រិតថ្នាក់ជាតិទូទំាងប្រទេស ។ ការប្រកួតកីឡាបាល់ទាត់នេះជាឱកាសមួយសម្រាប់កីឡាករសាកល្បងសមត្ថភាព បច្ចេកទេស ទេពកោសល្យ និង ជំនាញវិជ្ជាជីវៈរបស់ខ្លួន ។

ព្រឹត្តិការណ៍កីឡានេះក៏បានរួមចំណែកដល់ការបង្កើនមូលធនសង្គម និងការសម្រេចបាន សុខដុមនីយកម្មក្នុងសង្គមជាតិ ស្របពេលប្រទេសកម្ពុជាយើង ត្រៀមឆ្ពោះទៅកាន់ព្រឹត្តិការណ៍ការប្រកួតកីឡាយុវជនអាស៊ីឆ្នាំ២០២៩ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត ។

ការប្រកួតឆ្នាំ មាន ១៤ ក្រុម គឺ ក្រុមបាល់ទាត់យុវជនព្រែកត្នោត, ក្រុមបាល់ទាត់តាខ្មៅសុ្រកយើង ក្រុមបាល់ទាត់បក្សក្រហម,ក្រុមបាល់ទាត់វិទ្យាល័យ សេរីភាព ,ក្រុមបាល់ទាត់យុវជន វត្តសិរីបន្ទាយដែក ,ក្រុមបាល់ទាត់ វិទ្យាល័យជ័យវរ្ម័នទី ៧ កើត ,ក្រុមបាល់ទាត់ វិទ្យាល័យជ័យវរ្ម័នទី៧ លិច ,ក្រុមបាល់ទាត់ ស្អាងយើងស្អាត ,ក្រុមបាល់ទាត់សាលារៀនវត្តបញ្ញាវ័ន្តខ្មែរ ,ក្រុមបាល់ទាត់ សហភាពសហព័ន្ធយុវជនកម្ពុជា សង្កាត់តាក្តុល (ខេត្តកណ្តាល) ,ក្រុមបាល់ទាត់ វិទ្យាល័យពាមរាំង, ក្រុមបាល់ទាត់វិទ្យាល័យព្រែកស្លែង ,ក្រុមបាល់ទាត់យុវជនសុ្រកមុខកំពូល និងក្រុមបាល់ទាត់រដ្ឋបាលឃុំកំពង់ស្វាយ៕