ខេត្តបាត់ដំបង ៖

ផ្ទះ០១ខ្នង ត្រូវបានអគ្គិភិយឆាបឆេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១២និង៣០នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នៅចំណុចក្រុមទី១២ ភូមិគារ១ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

ករណីអគ្គិភ័យខាងលើនេះដែរ បណ្តាលអោយឆេះផ្ទះ០១ខ្នងទំហំ ៧ម៉ែត្រx៩ម៉ែត្រ សង់អំពីថ្មក្រោម ជញ្ជាំងក្តារ ដំបូលប្រក់ក្បឿង ឆេះខូចខាតអស់ទាំងស្រុង រួមជាមួយលុយខ្មែរចំនួន០១លានរៀល ,ខោអាវ ,មុង ,ភួយ និងសំភារ:ផ្សេងៗមួយចំនួន ដែលមានម្ចាស់ឈ្មោះ ហៀង ហាន ភេទប្រុស  អាយុ៣៧ឆ្នាំ ។ 

នៅក្នុងហេតុការណ៍អគ្គិភ័យនេះដែរ សមត្ថកិច្ច បានចេញរថយន្តពន្លត់អគ្គិភ័យចុះអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់អស់ទឹកចំនួន០២ឡាន ៕