បន្ទាយមានជ័យ៖
ឃាត់ខ្លួនក្មេងទំនើង២០នាក់ ក្នុងនោះ ស្រី៣នាក់ ដែលតែងតែដើរ អុកឡុកក្នុងក្រុងប៉ោយប៉ែត បញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការ តាមនីតិវិធីនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥។
លោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា៖សមត្ថកិច្ច បានឃាត់ខ្លួនក្មេងទំនើងទាំង២០នាក់ និងដកហូតបានម៉ូតូ កាំបិត ដាវ មួយចំនួននោះ កាលពីយប់ថ្ងៃទី២៦-២៧ ខែមករា ឆ្នាំ២០២៥ ។
បច្ចុប្បន្ន ជនសង្ស័យប្រុសស្រីជាក្មេងទំនើងទាំង២០នាក់ ត្រូវបានឃាត់ខ្លួនយកមកសួរនាំ និងជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការបន្តតាមនីតិវិធី៕