គ្រីមមី ផ្លយប៉ៈសាត់ អិស្រៈផុងផន អាចនិយាយបានថាជាតារាសម្តែងស្រីសម្បូរទៅដោយបទពិសោធ ដោយបានប្រលូកក្នុងវិស័យសិល្បៈតាំងពីអាយុ១៣ឆ្នាំមកម្ល៉េះ។ ក្រៅពីនេះ នាងថែមទាំងជាតារាសម្តែងស្រីជួរមុខរបស់ប៉ុស្តិ៍លេខ៣ថៃផងដែរ។ យ៉ាងណាមិញកាលពីពេលថ្មីៗនេះ ក្រោយពេលមហាជនបានឃើញតារាស្រីរូបនេះទៅធ្វើជាបាហុនិកា និងបានបញ្ចេញវីដេអូឃ្លីបមួយនៅលើ TikTok ព្រមទាំងមាន Caption សរសេរថា «កាលពីមុនធ្វើការដើម្បីដើរលេង តែពេលនេះការដែលបានទៅដើរលេងបានក្លាយទៅជាការងារហើយ» ស្រាប់តែមហាជនមានការងឿងឆ្ងល់ និងបានចោទជាសំណួរស្រដៀងៗគ្នាថា «ធ្វើជាតារាសម្តែងហើយ ចាំបាច់អីទៅមប្រើការលើយន្តហោះទៀតធ្វើអ្វី?»។
ដោយឡែកពាក់ព័ន្ធនឹងចម្ងល់របស់មហាជន គ្រីមមីក៏បានចេញមកឆ្លើយតបផងដែរថា ការធ្វើការនៅក្នុងវិស័យសិល្បៈវាពិបាកនឹងទទួលបានជោគជ័យ ដូច្នេះហើយទើបតារាស្រីរូបនេះសម្រេចចិត្តដាក់ពាក្យធ្វើជាបាហុនិកាទៅតាមក្រុមហ៊ុនអាកាសចរណ៍នានា រហូតនាងបានជាប់សម្ភាស និងបច្ចុប្បន្នបាននឹងកំពុងធ្វើការនៅក្នុងក្រុមហ៊ុនអាកាសចរណ៍ អេមឺរ៉េត (Emirates)។
គួរឱ្យដឹងថា តួឯកស្រី គ្រីមមី ផ្លយប៉ៈសាត់ អិស្រៈផុងផន ត្រូវបានមហាជនស្គាល់ទូលំទូលាយតាមរយៈខ្សែភាពភាគរបស់ប៉ុស្តិ៍លេខ៣ថៃក្នុងរឿង ដួងចៃថេវៈផ្រុំ (Duangjai Dhevaprom)៕