ប្រធានសន្តិសុខរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូង យូន សុក យូល បាននិយាយនៅថ្ងៃសុក្រ ទី10 ខែមករានេះថា មេដឹកនាំដែលរងការចោទប្រកាន់ នឹងប្រឈមមុខនឹងការចាប់ខ្លួនស៊ើបអង្កេតឧក្រិដ្ឋកម្មជុំវិញការចេញច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី 3 ខែធ្នូ កន្លងទៅ កំពុងរងការមិនឲ្យតម្លៃចំពោះមេដឹកនាំដែលកំពុងកាន់អំណាច នឹងបានព្រមានបញ្ជៀសការបង្ហូរឈាម។ លោក ផាក ឆុង ជុន ប្រធានសេវាសន្តិសុខប្រធានាធិបតី ខ្លួនលោកផ្ទាល់ ក៏កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតជុំវិញការរារាំងអ្នកស៊ើបអង្កេតដែលព្យាយាមអនុវត្តដីកាចាប់ខ្លួនលោក យូន កាលពីសប្តាហ៍មុន។ លោក ផាក ដែលក៏ជាអតីតមន្ត្រីប៉ូលិសជាន់ខ្ពស់មួយរូបនោះ បាននិយាយថា ការប៉ុនប៉ងបច្ចុប្បន្ន ដើម្បីចាប់ខ្លួនលោកប្រធានាធិបតីដែលកំពុងកាន់អំណាច គឺខុសទាំងស្រុង ហើយលោក យូន សាកសមនឹងទទួលបានការគោរព "ស្របតាមសេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិយើង"។ គួរបញ្ជាក់ផងដែរថា លោក យូន ដែលត្រូវបានព្យួរពីតួនាទី បន្ទាប់ពីការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លី និងកំពុងស្ថិតក្រោមការស៊ើបអង្កេតឧក្រិដ្ឋកម្ម ជុំវិញការបះបោរនោះ បច្ចុប្បន្ន កំពុងត្រូវស្ថិតនៅក្នុងលំនៅដ្ឋានលើកំពូលភ្នំរបស់លោកក្នុងទីក្រុងសេអ៊ូល ជាមួយនឹងការការពារដោយកងកម្លាំងសន្តិសុខផ្ទាល់ខ្លួនរបស់លោក ។