ក្រុងស្វាយរៀង៖
ឧបករណ៍ឆក់ត្រីខុសច្បាប់ចំនួនសរុប ៤១៥ គ្រឿងដែលសមត្ថកិច្ចយើងចាប់បាននាពេលកន្លងមកត្រូវបានដុតកម្ទេចចោលនៅថ្ងៃទី ២៩ មករា ឆ្នាំ ២០២៥ នៅភូមិ ចុងព្រែក សង្កាត់ ស្វាយរៀង ក្រុង ខេត្ត ស្វាយរៀង។
ការដុតកម្ទេចចោលនូវឧបករណ៍ឆក់ត្រីខុសច្បាប់នេះផងដែរដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្តស្វាយរៀងនិងមន្ត្រីក្រោមឱវាទចុះទៅដល់ ដើម្បីធ្វើការដុតកម្ទេចដុំឆក់ត្រីខុសច្បាប់ចំនួនសរុប ៤១៥ គ្រឿង ក្នុងនោះដុំឆក់ប្រភេទដែកចំនួន ២៩១ គ្រឿង និង ដុំឆក់ប្រភេទឈើចំនួន ១២៤ គ្រឿង។
លោក ពេជ្រ វីរៈ បានមានប្រសាសន៍ថា៖ការដុតកម្ទេចឧបករណ៍ឆក់ត្រីខុសច្បាប់គឺសមត្ថកិច្ចយើងបានចាប់នាពេលកន្លងដែលសង្ស័យបានប្រើប្រាស់ក្នុងឆក់ត្រី។
លោកស្នងការក៏បានអំពាវនាវដល់ប្រជានេសាទទាំងអស់សូមកុំប្រើប្រាស់ឧបករណ៍នេសាទត្រីខុសច្បាប់ និងឧបករណ៍ផ្សេងៗទៀតដែលធ្វើឲ្យប៉ះពាល់ដល់ពូជត្រីគ្រប់ប្រភេទណាមួយឧបករណ៍ទាំងនេះវាខុសនិងមានទោសទាន់ផងដែរ។
លោកស្នងការនគរបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតនូវសណ្តានចិត្តដ៍ល្អប្រពៃរបស់លោក គង់ សុភី ដែលបានផ្តល់កន្លែងទីលានចាក់សំរាម ស្ថិតនៅភូមិ សង្កាត់ ខាងលើ ឱ្យកំលាំងរបស់យើងធ្វើការដុតកម្ទេចដុំឆក់នេះបានយ៉ាងល្អប្រសើរ៕