យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃសុក្រ ទី17 ខែមករានេះថា ប្រទេសកូរ៉េខាងជើង បានបរិហារសហរដ្ឋអាមេរិកចំពោះការបញ្ជូនយន្តហោះចម្បាំងទៅកាន់ឧបទ្វីបកូរ៉េជាច្រើនដងក្នុងខែនេះ ក៏ដូចជាការធ្វើសមយុទ្ធរួមគ្នារវាងសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង។ ប្រទេសកូរ៉េខាងជើង ក៏បានបរិហារក្រុមប្រឹក្សានុយក្លេអ៊ែររួម រវាងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង ដែលព្យាយាមគ្រប់គ្រងការគំរាមកំហែងអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង ដោយបានព្រមានថា កូរ៉េខាងជើងនឹងអនុវត្តសិទ្ធិពេញលេញរបស់ខ្លួន ក្នុងការទប់ស្កាត់ និងឆ្លើយតបចំពោះការបង្កហេតុយោធាណាមួយ។