កិច្ចប្រជុំផ្សព្វផ្សាយបញ្ញត្តិទូទៅ និងបទបញ្ជាបច្ចេកទេសស្ដីពីការរៀបចំការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥

Sports • January 31, 2025
កិច្ចប្រជុំផ្សព្វផ្សាយបញ្ញត្តិទូទៅ និងបទបញ្ជាបច្ចេកទេសស្ដីពីការរៀបចំការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥

នាព្រឹកថ្ងៃ៣១ ខែមករា ឆ្នាំ២០២៥ នាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា បានរៀបចំកិច្ចប្រជុំនាយបេសកកម្ម ដើម្បីផ្សព្វផ្សាយបញ្ញត្តិទូទៅ និងបទបញ្ជាបច្ចេកទេសស្ដីពីការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ ។ 

សម្រាប់កិច្ចប្រជុំនាយបេសកកម្ម ដើម្បីផ្សព្វផ្សាយបញ្ញត្តិទូទៅ និងបទបញ្ជាបច្ចេកទេសស្ដីពីការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ នេះ គឺក្រោមអធិបតីភាពឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ព្រំ ប៊ុណ្ណយី ឯកឧត្តម ម៉ិល កាដូ ទីប្រឹក្សា ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម លោក លោកស្រី អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធានអនុប្រធានការិយាល័យ តំណាងសហព័ន្ធកីឡាជាតិ និងតំណាងមន្ទីរអប់រំ យុវជន និងកីឡា ២៥ រាជធានី ខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធនានា។