ខេត្តកណ្ដាល ៖ 

ដោយសារតែដាំស្លររួច មិនបានពន្លត់ភ្លើងមុនចាកចេញពីផ្ទះ បណ្ដាលឲ្យផ្ទះបួនខ្នង ត្រូវអគ្គិភ័យឆាបឆេះទាំងស្រុង ស្ថិតនៅភូមិឃ្លាំងលិច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល វេលាម៉ោង១០និង១៥នាទីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ។

ផ្ទះទាំង០៤ខ្នង ដែលត្រូវអគ្គិភ័យឆាបឆេះអស់នោះ រួមមាន ៖

ទី១/ផ្ទះទំហំ ៦គុណ៩ម៉ែត្រ សង់អំពីឈើ សសរបេតុង ជញ្ជាំងស័ង្កសី ដំបូលប្រកក្បឿង រនាបឬស្សី ខូចខាតទាំងស្រុ ទី២/ផ្ទះឆេះទំហំ៨គុណ៩ ម៉ែត្រ សង់អំពីឈើ សសរបេតុង រនាបឬស្សី ជញ្ជាំងឈើបន្ទះក្ដារ ដំបូងប្រកក្បឿង  ឆេះទាំងស្រុង ។ 

ទី៣/ផ្ទះទំហំ៧គុណ៩ ម៉ែត្រ សង់អំពីឈើ សសរបេតុង រនាបឈើ ជញ្ជាំងឈើបន្ទះក្ដារ ដំបូលប្រកក្បឿន (ឆេះចំហៀង ជញ្ជាំងនិងដំបូល(ហោជាង) ។ 

ទី៤/ផ្ទះបាយ ទំហំ ៣គុណ៥ម៉ែត្រ សង់អំពីឈើ សសរបេតុង រនាបឬស្សី ជញ្ជាំងនិងដំបូល ស័ង្កសី (ឆេះចំហៀងជញ្ជាំងស័ង្កសីចំនួន០៧ សន្លឹក ) ។ 

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាបន្ទាប់ពីបានទទួលព័ត៌មានអំពីអគ្គិភ័យឆេះផ្ទះពលរដ្ឋភ្លាម  លោកវរៈសេនីយ៍ឯក ស៊ីម ឃាង អធិការនគរបាលស្រុក បានបញ្ជាឲ្យកម្លាំងជំនាញ និងកម្លាំងអន្តរាគមន៍ ចេញរថយន្តពន្លត់អគ្គិភ័យចុះទៅដល់កន្លែងកើតហេតុ ធ្វើការបាញ់ទឹកពន្លត់ ដោយសហការជាមួយគណ:បញ្ជាឯកភាពឃុំលើកដែក និងកម្លាំងប៉ុស្ដិ៍លើកដែក-ប៉ុស្ដិ៍កំពង់កុង -កម្លាំង អាវុធហត្ថស្រុក និងប្រជាពលរដ្ឋនៅក្បែរកន្លែងហេតុ ។

ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះ សមត្ថកិច្ច បានប្រើប្រាស់ទឹកអស់ចំនួន ០៣ រថយន្ត  និងគ្រប់គ្រងបានមួយរយភាគរយ នៅវេលាម៉ោង១២ និង៣០នាទី ថ្ងៃ១២ ខែមករា ឆ្នាំ២០២៥ ដដែល ។ សូមបញ្ជាក់ថាករណីខាងលើនេះមិនបណ្ដាលឲ្យគ្រោះដល់អាយុជីវិតមនុស្សឡើយ ៕