រាជធានីភ្នំពេញ ៖
បុរសជាជនបរទេសម្នាក់ ត្រូវបានគេប្រទះឃើញដួលបោកក្បាលទាំងស្ថានភាពផ្កាប់មុខស្លាប់នៅហ្នឹងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីចុះពីលើផ្ទះ ហើយបានរអិលជើងដួលបោកក្បាលនៅហ្នឹងជណ្តើរឡើង ។ហេតុការណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង៧:៣០នាទីយប់ ថ្ងៃទី០២ខែមករា ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវបេតុង ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បើតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ ដោយមានបងប្អូនប្រជាពលរដ្ឋរស់នៅផ្ទះក្បែរគ្នា បានចុះពីលើផ្ទះមកខាងក្រោម ក៏ស្រាប់តែប្រទះឃើញបុរសរងគ្រោះជាជនបរទេសខាងលើ បានដួលបោកក្បាលនៅនិងជណ្តើរឡើង ទាំងស្ថានភាពផ្កាប់មុខ។ ភ្លាមនោះដែរ ពួកគេក៏បាននាំគ្នាទៅរត់ទៅមើល រួចស្ទាបដង្ហើមឃើញថាបុរសជនបរទេសខាងលើ បានស្លាប់បាត់ទៅហើយ រួចនាំគ្នារាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកពិនិត្យជុំវិញទីតាំងកើតហេតុ ។
ក្រោយពីសមត្ថកិច្ចមូលដ្ឋានចុះទៅដល់ ក៏យកខ្សែព័ទ្ធជុំវិញនៃសពហើយរាយការណ៍បន្តទៅមន្ត្រីជំនាញផ្នែកកុសលវិច្ច័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឲ្យចុះពិនិត្យបន្ត ។
ក្រោយខាងមន្រ្តីជំនាញពិនិត្យរួច បានសន្និដ្ឋានថាបុរសជនបរទេសខាងលើ គាត់រអិលជើងដួលបោកក្បាលស្លាប់នៅជណ្តើរដោយខ្លួនឯង។ សមត្ថកិច្ច បានធ្វើកំណត់ហេតុប្រគល់ឲ្យទៅខាងរថយន្តសាមុយដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីទាក់ទងរកសាច់ញាតិតាមក្រោយ ៕