ក្រសួងការពារជាតិប្រទេសរុស្ស៊ីបានរាយការណ៍ថា កងទ័ពរុស្ស៊ី បានបើកការវាយប្រហារដោយផ្តោតលើអង្គភាពយោធា និងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសអ៊ុយក្រែន រួមទាំងអាកាសយានដ្ឋាន កងកម្លាំងសកម្ម និងឧបករណ៍ ដោយបានកម្ទេចកាំភ្លើងធំ រថពាសដែក និងឃ្លាំងរំសេវជាច្រើនកន្លែង។ ជាមួយគ្នានេះ ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី ក៏បានស្ទាក់ចាប់ និងបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន 83 គ្រឿងរបស់អ៊ុយក្រែន ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ។ តែយ៉ាងណាមិញ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ក៏បានអះអាងថា កងកម្លាំងរបស់ខ្លួន បានចូលរួមប្រយុទ្ធចំនួន 94 លើក ជាមួយកងទ័ពរុស្ស៊ី នៅតំបន់ជួរមុខនៃសមរភូមិ ព្រមទាំងរារាំងការវាយលុករបស់កងទ័ពរុស្ស៊ីចំនួន 10 លើក នៅតំបន់ ឃឺក ដោយជោគជ័យ ។