ជនចំណាកស្រុករាប់សិបនាក់ត្រូវបានបញ្ជូនត្រឡប់ពីសហរដ្ឋអាមេរិកទៅកាន់ប្រទេសម៉ិកស៊ិកូវិញកាលពីថ្ងៃព្រហស្បតិ៍ ទី23 ខែមករា។ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបើកយុទ្ធនាការនិរទេសជនអន្តោប្រវេសន៍ខុសច្បាប់ទ្រង់ទ្រាយធំ បន្ទាប់ពីលោកចូលកាន់តំណែង។ លោក ត្រាំ ក៏បានចេញការហាមឃាត់យ៉ាងទូលំទូលាយលើសិទ្ធិជ្រកកោន និងបានពង្រីកអំណាចរបស់មន្រ្តីអន្តោប្រវេសន៍ ដើម្បីនិរទេសជនចំណាកស្រុកណាមួយ ដែលមិនអាចបញ្ជាក់ថា ពួកគេបានស្នាក់នៅក្នុងសហរដ្ឋអាមេរិកអស់រយៈពេលជាង 2 ឆ្នាំ។