ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណ:កម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ទគុនខ្មែរបុរាណ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំ "ត្រៀមចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំពីសម្តេចមហាបវធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា" ដែលកិច្ចប្រជុំនេះ បានប្រព្រឹត្តិទៅនាព្រឹក ថ្ងៃទី១៥ ខែកមរា ឆ្នាំ ២០២៥ នៅទីស្តីការគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា ។
សូមបញ្ជាក់ថា ក្រោមគំនិតផ្តួចផ្តើម និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដាក់ចេញនូវផែនការអភិរក្ស ដើម្បីអភិវឌ្ឍយុទ្ធគុន ដូនតាខ្មែរ រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចបង្កើតគណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុន ដូនតាខ្មែរ ដែលមានក្រុមជំនុំសិក្សាស្រាវជ្រាវមួយជាសេនាធិការ ក្នុងការរៀបចំអនុវត្តការងាររបស់ខ្លួន ឱ្យមាន ប្រសិទ្ធភាព និងទទួលបានផ្លែផ្កាជាក់ស្តែង។
មមមមមចំពោះមូលហេតុដែល រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយថាមពលខ្លាំងក្លា និងចក្ខុវិស័យ វែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តួចផ្តើម រៀបចំឡើងវិញនូវក្បួនច្បាប់ទ្រឹស្តីទម្រង់យុទ្ធគុនខ្មែរបុរាណនេះ គឺដើម្បីសម្រេចបានគោលដៅ “អភិរក្សដើម្បីអភិវឌ្ឍយុទ្ធ គុនខ្មែរបុរាណ” ដែលដូនតាបានតម្កល់ទុកឱ្យកូនចៅជំនាន់ក្រោយ ឱ្យកុលបុត្រ កុលធីតាខ្មែរគ្រប់រូបបានយល់ដឹង និងស្គាល់ពីគុណតម្លៃនៃយុទ្ធគុនដូនតា ហើយត្រូវមានកត្តញ្ញូចំពោះយុទ្ធគុនដូនតាខ្មែរ ៕