បាត់ដំបង៖ 

រថយន្តបាឡែនមួយគ្រឿងសង្ស័យបើកបរក្នុងល្បឿនលឿនបានជ្រុលចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្តាលអោយរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៩និង២០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅចំណុចផ្លូវបំបែកហៃវេ ស្ថិតក្នុងភូមិខ្សាច់ពោយ សង្កាត់វត្តគរ ក្រុងបាត់ដំបង។

ប្រភពពីប្រជាពលរដ្ឋ រថយន្តម៉ាកបាឡែនពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ បាត់ដំបង2C-0751 បើកបរដោយបុរសម្នាក់ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុបានចាំងភ្លើងខាងមុខ ក៏រ៉េចង្កូតជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្តាលអោយរងការខូចខាតយ៉ាងដំណំ តែមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យធ្វើកំណត់ហេតុយករថយន្តទៅរក្សាទុកដើម្បីចាត់ការតាមនីតិវិធី៕