រាជធានីភ្នំពេញ ៖
ម៉ូតូស្កុបពី មួយគ្រឿង ជិះដោយបុរសម្នាក់ក្នុងល្បឿនលឿន ឡើងចំណោត ស្ពានអាកាសចោមចៅ មិនប្រយ័ត្ន អកសឺ ជ្រុលទៅបុករ៉ឺម៉កដឹកដែកពីក្រោយ បណ្ដាល ឲ្យមុត រយះពោះវៀន សន្លប់ស្ដូកស្ដឹង ចំណែករ៉ឺម៉ក បើកចេញទៅបាត់ស្រមោលពីកន្លែង កើតហេតុ ។
ហេតុការណ៍នេះដែរ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១០:៣៥នាទីយប់ថ្ងៃទី០៨ ខែ មករា ឆ្នាំ២០២៥ ស្ថិតនៅលើស្ពានអាកាសចោមចៅ ក្នុង សង្កាត់ ចោមចៅ ៣ខណ្ឌ ពោធិ៍ សែនជ័យ រាជធានី ភ្នំពេញ ។
ប្រភពពីនៅកន្លែងកើតហេតុ បានឲ្យដឹងថា គេឃើញ ជនរងគ្រោះ ជិះម៉ូតូម្នាក់ឯង ម៉ាកស្កុពីប ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1IL-2293 ធ្វើដំណើរចេញពីផ្លូវសហព័ន្ធ រុស្ស៊ី ឆ្ពោះ ឡើង លើ ស្ពាន អាកាស ចោមចៅទៅ ផ្លូវ ជាតិ លេខ ៣ពី ជើង ទៅ ត្បួង ក្នុង ល្បឿន លឿន ។
ខណៈមកដល់ចំណុចកើតហេតុ ដោយអកសឺ គេចមិនផុត ក៏ជ្រុលទៅបុកពីក្រោយរ៉ឺម៉ក ពេញទំហឹង បណ្ដាលឲ្យមុតជាមួយនិងកន្ទុយដែក រយៈធ្លាយពោះវៀន ហូរឈាម សន្លប់ ស្ដូកស្ដឹង ដកដង្ហើមចង្រិត។ ចំណែក រ៉ឺម៉កដឹកដែកខាងលើ បានបើកបន្តដំណើរគេចខ្លួន ទៅ បាត់ ស្រមោល ភ្លាម ៗ។ បន្ទាប់មក ពលរដ្ឋ ធ្វើដំណើរ ឃើញជនរងគ្រោះ របួស ធ្ងន់ធ្ងរ បានទាក់ទងហៅ រថយន្តសង្គ្រោះបន្ទាន់របស់អង្គភាព ៧១១កងពលតូចលេខ ៧០មកដឹកយកជនរងគ្រោះ ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃ ហៅ មន្ទីរពេទ្យ ព្រះកុសមៈភ្លាមៗ ។
ក្រោយពេលកើតហេតុ ម៉ូតូរងគ្រោះ ដែលជិះបុករ៉ឺម៉កដឹកដែកខាងលើ ត្រូវបាននគរបាល ជំនាញចរាចរណ៍ឲ្យមូលដ្ឋានបាញ់ថ្នាំ យកទៅរក្សាទុកនៅប៉ុស្តិ៍បណ្ដោះអាសន្នរង់ចាំ ខាងផ្នែកជំនាញចរាចរណ៍ផ្លូវគោក ចុះធ្វើការវាស់វែងស្រាវជ្រាវ រករ៉ឺម៉កដឹកដែក មកដោះ ស្រាយតាមផ្លូវច្បាប់ថ្ងៃក្រោយ ៕