គីមប័រលី និង ម៉ាកព្រីន អាចនិយាយបានថាជាគូស្នេហ៍តារាសម្តែងមួយគូនៅក្នុងវិស័យសិល្បៈរបស់ប្រទេសថៃ ដោយអ្នកទាំងពីរបានរៀបការនិងរស់នៅជាមួយគ្នាអស់ពេលជាយូរក្រែលមកហើយដែរ រហូតមានអ្នកលេងអ៊ីនធឺណិតជាច្រើនរង់ចាំពីការប្រកាសដំណឹងល្អនៃទាយាទស្នងត្រកូលរបស់ពួកគេ ។ 

ដោយឡែកកាលពីពេលថ្មីៗនេះ បងស្រីរបស់លោក ម៉ាកព្រីន សម្រាលបានកូនភ្លោះមួយគូដ៏គួរឱ្យស្រឡាញ់។ ជាមួយគ្នានេះ គីមប័រលី ក៏បានបង្ហោះរូបភាពនៅលើ Instagram ព្រមជាមួយសារខ្លីមួយថា៖ «គ្រួសារយើងកាន់តែធំជាងមុនបន្តិចហើយ, រីករាយទ្វេដង សប្បាយទ្វេដង» ។

បន្ទាប់ពីបង្ហោះរូបភាពអមជាមួយសារបែបនោះរួចមក អ្នកគាំទ្រជាច្រើន បាននាំគ្នាបញ្ចេញមតិយ៉ាងព្រោងព្រាត ព្រមទាំងដាក់ការរំពឹងថា នេះអាចជាដំរួយក្នុងការយកបុត្ររបស់ពួកគេផងដែរ ។ គួររំលឹកដែរថា៖ គីមប័រលី និង ម៉ាកព្រីន បានរៀបការជាមួយគ្នាតាំងពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៣ មកម្ល៉េះ ៕