បាត់ដំបង៖ 

បុរសម្នាក់ខណៈដែលកំពុងជិះម៉ូតូត្រូវបានរថយន្តមិនស្គាល់ម៉ាកបុកពីក្រោយបណ្តាលអោយរងរបួសធ្ងន់នៅវេលាម៉ោង ១៨និង៤០នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងក្រុមទី០១ ភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។

ពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ថាករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរកើតឡើងរវាងរថយន្តមិនស្គាល់ម៉ាក០១គ្រឿងបើកបរទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានបុកម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមពណ៌ខ្មៅ សេរីឆ្នាំ២០១៣ ពាក់ផ្លាកលេខបាត់ដំបង 1N-9766 បើកបរដោយឈ្មោះ ប៉ាង ងួន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ក្នុងទិសដៅស្របគ្នា បណ្តាលឲ្យរងរបួសធ្ងន់រួចបើកគេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅដឹកបញ្ជូនជនរងគ្រោះ ទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យនិងបានវាស់វែងធ្វើកំណត់ហេតុយកម៉ូតូទៅរក្សាទុកនៅអធិការនគរបាលស្រុកសង្កែដើម្បីចាត់ការតាមនីតិវិធី៕