កម្មវិធី តិក តុក បានប្រកាសកាលពីថ្ងៃអាទិត្យ ទី19 ខែមករាថា ខ្លួនកំពុងស្តារសេវាកម្មឡើងវិញ បន្ទាប់ពីលោកប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ បាននិយាយថា លោក នឹងបន្តអនុញ្ញាតឲ្យប្រើប្រាស់កម្មវិធីនេះនៅក្នុងសហរដ្ឋអាមេរិក នៅពេលដែលលោកត្រលប់មកកាន់តំណែងវិញនៅថ្ងៃច័ន្ទ ទី20 ខែមករានេះ។ កម្មវិធី តិក តុក បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "នៅក្នុងការព្រមព្រៀងជាមួយអ្នកផ្តល់សេវាកម្ម កម្មវិធី តិក តុក កំពុងស្ថិតក្នុងដំណើរការស្តារសេវាកម្មឡើងវិញ" កម្មវិធី តិក តុក ក៏បានថ្លែងអំណរគុណដល់លោកប្រធានាធិបតី ត្រាំ សម្រាប់ "ការផ្តល់នូវភាពច្បាស់លាស់ និងការធានាចាំបាច់ ដល់អ្នកប្រើប្រាស់ជនជាតិអាមេរិកប្រមាណ 170 លាននាក់ ក្នុងនោះប្រមាណ 7 លាននាក់ អាចបន្តអាជីវកម្មខ្នាតតូចរបស់ពួកគេបាន ។