ក្រុងបាត់ដំបង ៖
បុរសម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់ទាំងចំណងក្រមាជាប់ក ទៅនិងមែកម៉ាកប្រាង្គនិងមានដាច់រលាត់នៅលើផ្ទៃមុខថ្គាមខាងក្រោម សង្ស័យជាករណីឃាតកម្ម ដែលករណីខាងលើនេះ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ០៨និង០០នាទី ថ្ងៃទី០៩ ខែមករា ឆ្នាំ ២០២៥ នៅត្រង់ចំណុចក្រុមទី០១ ភូមិតាព្រួច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ។
សាកសពជនរងគ្រោះ មានឈ្មោះ រួម ណាត ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ កម្មករ មានទីលំនៅចំណុចកើតហេតុខាងលើ ត្រូវបានគេប្រទះឃើញស្លាប់ដោយមានក្រមាចងក ទៅនិងដើមម៉ាកប្រាង្គ ដោយនៅលើផ្ទៃមុខថ្គាមផ្នែកខាងក្រោមមានស្នាមរបួសធ្ងន់ធ្ងរ ផងដែរ ។
ក្រោយពេលកើតហេតុ ក្រុមមន្ត្រីជំនាញ បានចុះទៅធ្វើការត្រួតពិនិត្យដោយមន្រ្តីជំនាញកោសល្យវិច្ច័យ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងក្រុមគ្រូពេទ្យ ធ្វើការសន្និដ្ឋានបានថាសាកសពជនរងគ្រោះខាងលើពិតជាស្លាប់ដោយសារករណីឃាតកម្មពិតប្រាកដមែន ចំណែកសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី ។
ហើយចំពោះករណីខាងលើនេះ កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវបន្តដើម្បីស្វែងរកអ្នក ពាក់ព័ន្ធ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕