ភ្លើងឆេះព្រៃជាថ្មីម្តងទៀតកំពុងឆាបឆេះនៅភាគខាងជើងទីក្រុង ឡូសអេនជឺលេស កាលពីថ្ងៃពុធ ទី22 ខែមករា ដោយបានឆាបឆេះលើផ្ទៃដីប្រមាណ 32 គីឡូម៉ែត្រក្រឡា ដែលបង្ខំឲ្យមានការបញ្ជាជម្លៀសមនុស្សប្រមាណ 19.000 នាក់ចេញពីតំបន់ ខណៈដែល 16.000 នាក់ទៀត ស្ថិតក្នុងការព្រមានពីការជម្លៀស ហើយសួនឧទ្យានជាតិទំហំ 2800 គីឡូម៉ែត្រក្រឡា ត្រូវបានបិទសម្រាប់ភ្ញៀវទេសចរ។ នាយកដ្ឋានព្រៃឈើ និងការពារភ្លើងរដ្ឋកាលីហ្វ័រញ៉ា ក្រុមអ្នកពន្លត់អគ្គីភ័យប្រមាណ 1100 នាក់ ត្រូវបានដាក់ពង្រាយទៅកាន់តំបន់ភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា ដើម្បីទប់ស្កាត់ការឆាបឆេះរាលដាលនេះ ។