ជាការពិតណាស់ គូស្នេហ៍តារាចម្រៀង និងសម្តែង លោក ប៊យ ភីសម៉េកឃើរ៍ (Boy Peacemaker) និង នាង ចៀប ភិជីតត្រា គឺជាគូស្នេហ៍ដែលមហាជនតែងតែស្ញើចសរសើរមិនដាច់ពីមាត់ នូវទំនាក់ទំនងស្នេហាដ៏ស្អិតរមួត មិនចេះល្អក់កករនឹងគ្នារបស់ពួកគេ។
យ៉ាងណាមិញកាលពីពេលថ្មីៗនេះ លោក ប៊យ ដែលជាស្វាមី បានធ្វើការបង្ហោះវីដេអូរៀបការដើម្បីជាការអបអរគំរប់ខួបអាពាហ៍ពិពាហ៍ ៩ ឆ្នាំរបស់ពួកគេ ដោយអមមកជាមួយការសរសេរសារដ៏មានអត្ថន័យបំផុតសម្រាប់ថ្ងៃដ៏ពិសេសនេះផងដែរ។
គួរឱ្យដឹងដែរថា លោក ប៊យ ភីសម៉េកឃើរ៍ (Boy Peacemaker) និង នាង ចៀប ភិជីតត្រា បានដឹកដៃគ្នាចូលរោងការ តាំងពីថ្ងៃទី២៥ ខែ មករា ឆ្នាំ២០១៩ មកម្ល៉េះ។ ដោយឡែក រាប់ចាប់តាំងពីថ្ងៃដែលពួកគេមើលចិត្តគ្នារហូតមកដល់ពេលនេះ គឺមានរយៈពេល ១៩ ឆ្នាំហើយ ដែលនេះចាត់ទុកថាជាគូស្នេហ៍មួយគូ ដែលនៅតែរក្សាបាននូវភាពផ្អែមល្ហែមនៃសេចក្តីស្រឡាញ់មិនចេះថមថយនោះឡើយ។ មិនតែប៉ុណ្ណោះ គូស្នេហ៍មួយគូនេះ តែងតែបង្ហាញស្នាមញញឹម និងសេចក្តីសុខ ឱ្យទៅកាន់អ្នកគាំទ្រខ្លួនជាហូរហែផងដែរ៕