ប៊ែមប៊ែម សមាជិកក្រុម Got7 បានបង្កការភ្ញាក់ផ្អើលជាខ្លាំងទៅកាន់អ្នកគាំទ្ររបស់ខ្លួន ដោយកាលពីពេលថ្មីៗនេះ គេបានប្រទះឃើញតារាប្រុសរូបនេះនាំប្អូនស្រីរបស់ខ្លួនទៅអង្គុយហូបគុយទាវយ៉ាងសាមញ្ញនៅតូបលក់តាមចិញ្ចើមផ្លូវមួយក្នុងទីក្រុងបាងកក ប្រទេសថៃ ។

រូបភាពខាងលើនោះ ត្រូវបានអ្នកលេងអ៊ីនធឺណិតចែកចាយពេញបណ្តាញសង្គមអនឡាញ ហើយមានអ្នកគាំទ្រជាច្រើនបានចូលមកបញ្ចេញមតិយ៉ាងព្រោងព្រាត ដោយបានលើកឡើងស្រដៀងៗគ្នាថា ប៊ែមប៊ែម គឺជាតារាលំដាប់ថ្នាក់ពិភពលោកម្នាក់ដែលមិនចេះប្រកាន់ខ្លួន និងជាមនុស្សសាមញ្ញធម្មតាជើងជាប់ដីជាដើម ។

គួរឱ្យដឹងដែរថា ប៊ែមប៊ែម គឺជាជនជាតិថៃមួយរូបដែលស្ថិតនៅក្នុងក្រុមចម្រៀងកូរ៉េ Got7 របស់ផលិតកម្ម JYP Entertainment និងបានបង្ហាញខ្លួនជាផ្លូវការលើកដំបូងតាំងពីដើមឆ្នាំ២០១៤មកម្ល៉េះ៕