Jin សមាជិក BTS បរិច្ចាគប្រាក់ ១០០ លានវ៉ុន ទៅកាន់មជ្ឈមណ្ឌលវេជ្ជសាស្ត្រសាកលវិទ្យាល័យកូរ៉េ ដើម្បីជួយដល់អ្នកជំងឺដែលពិបាកក្នុងការព្យាបាលនៅក្នុងប្រទេសខ្វះខាតតាមរយៈគម្រោង គ្លូប៊ល ហ្គូតវីល ឡៃហ្វ៍ លើប ប្រូជេគ (Global Goodwill Life Love Project) ដែលផ្តោតលើការផ្តល់ការព្យាបាល និងការគាំទ្រដល់អ្នកជំងឺនៅក្នុងតំបន់ដែលប្រឈមនឹងការលំបាកផ្នែកសេដ្ឋកិច្ច និងកង្វះសេវាវេជ្ជសាស្ត្រ។

តាមរយៈជំនួយនេះ Jin បានឱ្យដឹងថា «ខ្ញុំសង្ឃឹមថាទឺកចិត្តបន្តិចបន្តួចនេះ នឹងនាំមកនូវក្តីសង្ឃឹមដល់អ្នកដែលទទួលរងពីជំងឺដែលមិនអាចព្យាបាលបាន។ ខ្ញុំចង់រួមចំណែកក្នុងការជួយសង្គ្រោះជីវិតមនុស្សបន្ថែមទៀតជាមួយនឹងអ្នកគាំទ្ររបស់ខ្ញុំនៅជុំវិញពិភពលោក»។

គួរឱ្យដឹងថា Jin គឺជាសិល្បករពិភពលោកមួយរូបដែលបានប្រើប្រាស់ឥទ្ធិពលរបស់គេផ្សារភ្ជាប់ជាមួយនឹងទំនួលខុសត្រូវសង្គមតាមរយៈសកម្មភាពសប្បុរសធម៌ និងការបរិច្ចាគនៅក្នុងវិស័យផ្សេងៗជាច្រើន ដែលមានដូចជា សុខុមាលភាពកុមារ និងការអភិរក្សបរិស្ថានជាដើម។ លើសពីនេះអ្នកគាំទ្រ BTS ដែលមានឈ្មោះថា អាមមី (ARMY) ក៏បានបន្តផ្សព្វផ្សាយវប្បធម៌នៃការចែករំលែកទាំងនោះ កាន់តែទូលំទូលាយ តាមរយៈការបរិច្ចាគ និងអ្នកស្ម័គ្រចិត្តនៅក្នុងតំបន់ជាច្រើនជុំវិញពិភពលោកផងដែរ៕