កំពុងមានការជជែកវែកញែកជាខ្លាំងពេញបណ្តាញសង្គមក្នុងប្រទេសថៃ ពាក់ព័ន្ធនឹងតួឯកប្រុសដ៏ល្បីប្រចាំប៉ុស្តិ៍លេខ ៧ ថៃ លោក ជីនណាក់ ណាក់វៈរ៉ាត់ (Jinna Navarat) ក្រោយពេលដែលនៅថ្ងៃខួបកំណើតតារាប្រុសរូបនេះ ខាងប៉ុស្តិ៍លេខ៧ថៃ មិនបានបង្ហោះរូបជូនពរនៅថ្ងៃកំណើតរបស់គេដូចសព្វមួយដង។
ជុំវិញនឹងបញ្ហាខាងលើ បានធ្វើឱ្យបណ្តាអ្នកគាំទ្រជាច្រើន ដាក់ការសង្ស័យថា ជីនណាក់ អាចកំពុងនឹងពិចារណាជ្រើសយកផ្លូវដើរថ្មីដោយអាចបញ្ចប់កុងត្រជាមួយប៉ុស្តិ៍ទូរទស្សន៍ខាងលើនេះ។
គួរឱ្យដឹងដែរថា តារាសម្តែង លោក ជីនណាក់ ណាក់វៈរ៉ាត់ (Jinna Navarat) ក្រៅពីអាជីពជាតារាសម្តែង លោកក៏ជាតារាបង្ហាញម៉ូតមួយរូបផងដែរ។ ប្រុសស្អាតរូបនេះ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រពីមហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាព័ត៌មាន ពីសាកលវិទ្យាល័យបាងកក។ លោកបានចាប់ផ្តើមអាជីពជាតារាសម្តែងតាំងពីឆ្នាំ២០១៤មកម្ល៉េះ និងមានស្នាដៃរឿងភាគល្បីៗជាច្រើនប្រចាំប៉ុស្តិ៍លេខ៧ថៃផងដែរ៕