កាលពីថ្ងៃទី១៧ មករា ឆ្នាំ២០២៥ កន្លងទៅ ផលិតកម្ម BH Entertainment បានចេញមកប្រកាសថា ក្រុមហ៊ុនបានចុះកុងត្រាគ្រប់គ្រងពិសេសជាមួយតារាបង្ហាញម៉ូត និងសម្តែង នាង ចុង ហូ យ៉ុន (Jung Ho-yeon) ជាផ្លូវការហើយ។ ផលិតកម្មនេះក៏បានបង្ហាញអារម្មណ៍រំភើបផងដែរ ដែលបានរួមការងារជាមួយគ្នានឹងនាង ចុង ហូ យ៉ុន (Jung Ho-yeon)។
ក្រោយពេលពត៌មាននេះត្រូវបានផ្សព្វផ្សាយចេញទៅក្រៅ អ្នកគាំទ្រជាច្រើនរំពឹងថា ការមកជ្រកក្រោមផលិតកម្មថ្មីនេះ ចុង ហូ យ៉ុន (Jung Ho-yeon) នឹងមានសកម្មភាពអ្វីថ្មីៗបន្ថែមទៀតផងដែរ។
ស្របពេលជាមួយគ្នានេះ ចុង ហូ យ៉ុន (Jung Ho-yeon) ទើបតែបញ្ចប់ការថតភាពយន្តរឿង ហូប (Hope) ដែលសម្តែរួមគ្នាជាមួយ ណា ហុង ជីន (Na Hong-jin)។ ដោយឡែកកាលពីឆ្នាំ២០២៤ នាងក៏បានសម្តែងនៅក្នុងខ្សែភាពយន្តរឿង ឌីសខ្លែមមឺរ៍ (Disclaimer) ដែលចាក់ផ្សាយនៅលើ អ៊ែបផល ធីវីផ្លឹស (Apple TV+) សម្តែងរួមគ្នាជាមួយ ខេត ប្ល៊ែនឆេត (Cate Blanchett) ដែលនេះចាត់ទុកថាជាភាពជោគជ័យមួយរបស់តារាស្រីរូបនេះ។
គួរឱ្យដឹងថា ផលិតកម្ម BH Entertainment មានតារាសម្តែងលំដាប់ថ្នាក់ពិភពលោកជាច្រើនដូចជា លី ប្យ៉ុង យ៉ុន (Lee Byung Hun), ផាក ហេ សូ (Park Hae-soo), ហាន់ ជី មីន (Han Ji-min) និងតារាប្រុសស្រីល្បីៗជាច្រើនរូបទៀត៕