ក្រុងបាត់ដំបង ៖

 ស្ត្រីចំណាស់ម្នាក់បានរងរបួសធ្ងន់ ព្រះសង្ឃនិងអ្នកបើកបរ០៣អង្គនាក់ផ្សេង ទៀត រងរបួសស្រាលក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងPass app នៅវេលា ម៉ោង ០៨និង៥០នាទី ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ នៅចំណុចរង្វង់មូលវិមានឯករាជ្យ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេឃើញ ម៉ូតូ Pass app ពណ៌ស មួយគ្រឿងពាក់ផ្លាកលេខ បាត់ដំបង 1AV-5728 បើកបរដោយបុរសម្នាក់ និង ដឹកព្រះសង្ឃ០១អង្គទិសដៅពីលិចទៅកើត ចំណែកម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាក លេខ បាត់ដំបង1AB-3687 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរជាស្ត្រីម្នាក់ទិសដៅ ពីជើងទៅត្បូង ។

លុះមកដល់ចំណុចកើតហេតុបានជ្រុលចង្កូតទៅបុកម៉ូតូ Pass app ពេញទំហឹងបណ្តាលអោយក្រឡាប់ផ្ងាជើងរងរបួសធ្ងន់ស្រាល០៤អង្គនាក់តែម្តង ។ ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានមកវាស់វែងធ្វើកំណត់ហេតុ ដោយភាគីទាំង សងខាង ធ្វើកាសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅនឹងកន្លែងផងដែរ៕