YG Entertainment បានចេញមកឆ្លើយតបពាក់ព័ន្ធនឹងការរាយការណ៍ពត៌មានក្នុងស្រុកដែលនិយាយថា លី ឆាន យ៉ុក (Lee Chan-hyuk) និង លី ស៊ែ រ៉ម (Lee Sae-rom) ពួកគេបានបញ្ចប់ទំនាក់ទំនងស្នេហាជាមួយគ្នា។
កាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៥ ទីស្នាក់ការពត៌មានក្នុងស្រុកបានចេញសេចក្តីរាយការណ៍មួយថា លី ឆាន យ៉ុក (Lee Chan-hyuk) និង លី ស៊ែ រ៉ម (Lee Sae-rom) បានបែកគ្នាហើយកាលពីឆ្នាំមុន បន្ទាប់ពីស្រឡាញ់គ្នាបានប្រហែលជាមួយឆ្នាំ។ ជាមួយគ្នានេះ ផលិតកម្ម វ៉ាយជី អ៊ីនធឺធិនមែន (YG Entertainment) ផលិតកម្មដែល លី ឆាន យ៉ុក (Lee Chan-hyuk) ជ្រកកោន បានចេញមកឆ្លើយតបខ្លីៗយ៉ាងដូច្នេះថា «មិនអាចអះអាងបានទេ ព្រោះវាជារឿងឯកជនរបស់តារា»។
គួរឱ្យដឹងដែរថា ពត៌មានចចាមអារ៉ាមពីទំនាក់ទំនងស្នេហារវាង លី ឆាន យ៉ុក (Lee Chan-hyuk) និង លី ស៊ែ រ៉ម (Lee Sae-rom) បានចាប់ផ្តើមផ្ទុះកាលពីអំឡុងខែតុលា ឆ្នាំ២០២២ ហើយមហាជនជាច្រើនក៏បានដាក់ការសង្ស័យថា ពួកគេទាំងពីរអាចមានការលួចទាក់ទងគ្នាជាសម្ងាត់ ព្រោះកាលនោះ ពួកគេនៅមិនទាន់បើកចំហរនៅឡើយទេ៕