យ៉ូ ស៊ុង ហូ (Yoo Seung-ho) តារាសម្តែងវ័យក្មេងដ៏មានប្រជាប្រិយភាពប្រចាំប្រទេសកូរ៉េខាងត្បូង បាននឹងកំពុងធ្វើឱ្យបណ្តាអ្នកគាំទ្ររបស់មានការភ្ញាក់ផ្អើលជាខ្លាំងនៅដើមឆ្នាំ ២០២៥ នេះ ពោល បើយោងទៅតាមប្រភពពត៌មានដែលផ្តល់ដោយផលិតកម្ម វ៉ាយជី អ៊ីនធឺធេនមែន (YG Entertainment) កាលពីថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ បានឱ្យដឹងថា តារាសម្តែងប្រុសរូបនេះនឹងអស់កុងត្រាជាមួយផលិតកម្មនៅក្នុងខែមករានេះហើយ។ ដោយឡែក អ្នកនាំពាក្យឱ្យ យ៉ូ ស៊ុង ហូ (Yoo Seung-ho) នៅមិនទាន់ចេញមកបញ្ជាក់ច្បាស់ពាក់ព័ន្ធនឹងពត៌មាននេះនៅឡើយទេ ។ យ៉ាងណាមិញ យ៉ូ ស៊ុង ហូ (Yoo Seung-ho) បានចុះកុងត្រាជាមួយផលុតកម្ម វ៉ាយជី អ៊ីនធឺធេនមែន (YG Entertainment) តាំងពីខែមីនា ឆ្នាំ ២០២២ មកម្ល៉េះ ។

គួរឱ្យដឹងដែរថា យ៉ូ ស៊ុង ហូ (Yoo Seung-ho) ចាប់ផ្តើមមានឈ្មោះបោះសម្លេងនៅក្នុងភាពយន្តរឿង ដេតឌីហ្វីស (Daddy Fish) ចាក់បញ្ចាំងក្នុងឆ្នាំ ២០២០។ ក្រោយមកទៀតតារាប្រុសរូបនេះក៏បានសម្តែងភាពយន្តល្បីៗជាច្រើនដូចជា ឌឹ ហ្គ្រេត ឃ្វីន ស៊ុនឌុក (The Great Queen Seondeok),វ័ររៀ ប៊ីក ឌុងស៊ូ (Warrior Baek Dong Soo), និង អាយ អ៊ែម ណត រូប៊ូត (I Am Not a Robot) ជាដើម ៕