ជាការពិតណាស់ យូ យ៉ុន ស៊ុក (Yoo Yeon-seok) គឺជាតារាសម្តែងដ៏ល្បីមួយរូបប្រចាំប្រទេសកូរ៉េខាងត្បូង។ យ៉ាងណាមិញ តារាប្រុសរូបនេះនឹងមកធ្វើ Fan Meeting ជាលើកដំបូងរបស់ខ្លួននៅក្នុងប្រទេសថៃ ក្រោមឈ្មោះថា ធូសាវសិនអ៊ែនធ្វិនធីហ្វាយ យូ យ៉ុន ស៊ុក ហ្វេនមីតធីង ឌឹ ស៊ិក្រីត ខូត វ៉ាយ អេស៊ា ធួរ៍ អ៊ីន ប៊ែងខក (2025 YOO YEON SEOK FANMEETING “ The Secret Code : Y ”Asia Tour in Bangkok) នៅថ្ងៃសៅរ៍ ទី១ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ។ ដោយឡែក បើតាមការឱ្យដឹងពីប្រភពពត៌មានមួយនៅក្នុងប្រទេសថៃបានឱ្យដឹងថា យូ យ៉ុន ស៊ុក (Yoo Yeon-seok) មិនត្រឹមតែមកធ្វើ Fan Meeting ជាលើកដំបូងរបស់ខ្លួននៅក្នុងប្រទេសថៃប៉ុណ្ណោះទេ តែនេះក៏ជាលើកដំបូងក្នុងការមកកាន់តំបន់អាស៊ីអាគ្នេយ៍ផងដែរ។
គួរឱ្យដឹងថា យូ យ៉ុន ស៊ុក (Yoo Yeon-seok) គឺជាតារាជួរមុខប្រចាំប្រទេសកូរ៉េខាងត្បូង ដោយក្នុងនោះមហាជនមានការស្គាល់រូបលោកយ៉ាងទូលំទូលាយតាមរយៈខ្សែភាពយន្តរឿង វិន ឌឹ ហ្វូន រីង (When the Phone Rings)។ មិនតែប៉ុណ្ណោះតារាប្រុសរូបនេះថែមទាំងបានឈ្នះពានរង្វាន់ជា តារាសម្តែងប្រុសល្អបំផុតពីខ្សែភាពយន្តខាងលើនេះ តាមរយៈកម្មវិធីប្រគល់ពាន់រង្វាន់ អ៊ឹម ប៊ី ស៊ី ដ្រាម៉ា អឹវ៉ើត (MBC Drama Awards) ឆ្នាំ២០២៤ ផងដែរ៕