ប្រទេសអ៊ូហ្គង់ដា បានដាក់ពង្រាយទាហាន 1000 នាក់បន្ថែមទៀត ទៅកាន់ភាគខាងកើតប្រទេសកុងហ្គោ ជាតំបន់ដែលរដ្ឋាភិបាលរបស់ប្រទេសនេះ កំពុងប្រយុទ្ធជាមួយក្រុមឧទ្ទាម M23។ កាលពីពេលថ្មីៗនេះ ក្រុមឧទ្ទាម M23 ដែលគាំទ្រដោយប្រទេសរ៉ាវ៉ាន់ដា បានវាយដណ្តើមកាន់កាប់ទីក្រុង ហ្គូម៉ា ជាតំបន់សម្បូរទៅដោយសារធាតុរ៉ែរបស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ហើយក៏ជាកន្លែងដែលផ្ទុះសង្រ្គាមកាលពីឆ្នាំ 1996 ដល់ឆ្នាំ 1997 និង 1998 ដល់ឆ្នាំ 2003 ដែលបានសម្លាប់មនុស្សរាប់លាននាក់នោះ។ ការដាក់ពង្រាយកងទ័ពអ៊ូហ្គង់ដាបន្ថែមនេះ នឹងបង្កើនចំនួនកងទ័ពនៅទីនោះដល់ទៅប្រមាណ 4000 ទៅ 5000 នាក់ ដើម្បីគាំទ្រកងទ័ពរបស់លោកប្រធានាធិបតីប្រទេសកុងហ្គោ ប្រឆាំងនឹងកងកម្លាំងឧទ្ទាម។