លោកប្រធានាធិបតីប្រទេសប៉ាណាម៉ា ចូសេ រ៉ាអ៊ូល ម៉ូលីណូ (Jose Raul Mulino) បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ ទី14 ខែកុម្ភៈថា សហរដ្ឋអាមេរិក បាននិរទេសមនុស្សចំនួន 119 នាក់ ដែលមានសញ្ជាតិផ្សេងៗគ្នាទៅកាន់ប្រទេសប៉ាណាម៉ា ជាផ្នែកមួយនៃកិច្ចព្រមព្រៀងរវាងរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រជាជាតិអាមេរិកកណ្តាល។ ជើងហោះហើរដំបូងពីសហរដ្ឋអាមេរិក ដែលដឹកជនចំណាកស្រុកជាច្រើនមកពីប្រទេសអាហ្វហ្គានីស្ថាន ចិន ឥណ្ឌា អ៊ីរ៉ង់ នេប៉ាល់ ប៉ាគីស្ថាន ស្រីលង្កា តួរគី អ៊ូសបេគីស្ថាន និងវៀតណាម បានមកដល់ប្រទេសប៉ាណាម៉ា ហើយជើងហោះហើរ 2 ទៀតនឹងមកដល់ក្នុងសប្តាហ៍នេះ សរុបមក សហរដ្ឋអាមេរិកនឹងបញ្ជូនជនចំណាកចំនួន 360 នាក់ មកកាន់ប្រទេសប៉ាណាម៉ា។