យ៉ាងហោចណាស់ជនចំណាកស្រុក 170 នាក់ ភាគច្រើនមកពីតំបន់អាស៊ី និងមជ្ឈិមបូព៌ា ដែលត្រូវបានបញ្ជូនពីសហរដ្ឋអាមេរិកទៅកាន់ប្រទេសប៉ាណាម៉ា បានយល់ព្រមត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញដោយស្ម័គ្រចិត្ត។ គួរបញ្ជាក់ផងដែរថា ប្រទេសប៉ាណាម៉ា បានទទួលជនចំណាកស្រុកចំនួន 299 នាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយពួកគេបានស្នាក់នៅ នឹងស្ថិតក្រោម "ការការពារ" ពីអាជ្ញាធរប៉ាណាម៉ា និងមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីសហរដ្ឋអាមេរិកតាមរយៈអង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក និងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន។