មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នាក្នុងពិធីរំលឹកខួប ដែលធ្វើឡើងនៅក្នុងទីក្រុងជាច្រើននៅទូទាំងប្រទេសតួរគីកាលពីថ្ងៃព្រហស្បតិ៍ ទី6 ខែកុម្ភៈ ដើម្បីរំលឹកដល់ជនរងគ្រោះនៃគ្រោះរញ្ជួយដីដែលបានជិវិតសម្លាប់មនុស្សប្រមាណ 5 ម៉ឺននាក់កាលពី 2 ឆ្នាំមុន។ រយៈពេលពីរឆ្នាំបន្ទាប់ពីគ្រោះរញ្ជួយដីដ៏សាហាវ និងបំផ្លិចបំផ្លាញបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសតួរគី មនុស្សរាប់សែននាក់នៅតែជម្លៀសខ្លួន ដោយខ្លះរស់នៅក្នុងលំនៅដ្ឋានបណ្តោះអាសន្ន ខណៈដែលកិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញ ស្ថិតក្នុងភាពយឺតយាវ។ គ្រោះរញ្ជួយដីកម្រិត 7.8 រ៉ិចទ័រ បានវាយប្រហារប្រទេសតួរគីកាលពីថ្ងៃទី 6 ខែកុម្ភៈ ឆ្នាំ 2023 និងកម្លាំងរញ្ជួយ ក៏បានវាយប្រហារខេត្តចំនួន 11 របស់ប្រទេសស៊ីរី ដោយបានសម្លាប់មនុស្សជាង 55.000 នាក់ និងប្រមាណ 107.000 នាក់ទៀត រងរបួស។