ប្រទេសបូលីវី កំពុងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់ជន់លិច និងសម្លាប់មនុស្សចំនួន 24 នាក់ 1 នាក់បាត់ខ្លួន និងរាប់រយនាក់ទៀត គ្មានផ្ទះសម្បែងជ្រកកោន។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា កំរិតទឹកទន្លេនៅទីប្រជុំជន ទីពូអានី (Tipuani) ភាគខាងជើងរដ្ឋធានី ឡា ប៉ាស បានកើនឡើងខ្លាំង ដោយបង្ខំឲ្យអ្នកស្រុកទៅជ្រកកោននៅក្នុងព្រះវិហារ។ សេវាឧតុនិយមប្រទេសបូលីវីក៏បានចេញសេចក្តីជូនដំណឹងពីគ្រោះអាសន្នចាប់ពីថ្ងៃទី 7 ដល់ថ្ងៃទី 22 ខែកុម្ភៈ ដើម្បីព្រមានអំពីការកើនឡើងនៃទឹកទន្លេ។