ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អឺសូឡា វុនឌឺលេយែន (Ursula von der Leyen) បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅទីក្រុង គៀវ កាលពីថ្ងៃច័ន្ទ ទី24 ខែកុម្ភៈថា ប្រទេសអ៊ុយក្រែន អាចចូលរួមជាមួយសហភាពអឺរ៉ុបមុនឆ្នាំ 2030 ប្រសិនបើប្រទេសនេះ បន្តកំណែទម្រង់របស់ខ្លួន ឲ្យបានល្បឿន និងមានគុណភាព។ លោកស្រី វុនឌឺលេយែន បានបន្តថា "ខ្ញុំពិតជាពេញចិត្តចំពោះឆន្ទៈនយោបាយដែលមាននៅទីនោះ ហើយបើពួកគេបន្តគោលនយោបាយក្នុងល្បឿន និងគុណភាពបែបនេះ ប្រហែលជាពួកគេអាចចូលរួមជាមួយសហភាពអឺរ៉ុបលឿនជាងឆ្នាំ 2030"។ គួរបញ្ជាក់ផងដែរថា ការចូលជាសមាជិកសហភាពអឺរ៉ុប គឺជាការធានាសន្តិសុខដ៏សំខាន់មួយសម្រាប់អនាគតរបស់ប្រទេសអ៊ុយក្រែន។