លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យ ទី9 ខែកុម្ភៈថា លោកនឹងប្រកាស នូវពន្ធថ្មីចំនួន 25% លើការនាំចូលដែក និងអាលុយមីញ៉ូមទាំងអស់ទៅកាន់សហរដ្ឋអាមេរិក។ លោក ត្រាំ បានបន្តថា នេះ គឺជាផែនការពន្ធ ទៅវិញទៅមក ហើយវាជារឿងធម្មតាទេ បើគេដាក់ពន្ធយើង យើងក៏ដាក់ពន្ធគេ។ គួរបញ្ជាក់ផងដែរថា ក្នុងអំឡុងអាណត្តិដំបូងរបស់លោកប្រធានាធិបតី ត្រាំ លោកបានដាក់ពន្ធ 25% លើដែកថែប និង 10% លើអាលុយមីញ៉ូម ប៉ុន្តែក្រោយមកបានផ្តល់កូតាមិនបង់ពន្ធដល់ដៃគូពាណិជ្ជកម្មមួយចំនួន រួមទាំងប្រទេសកាណាដា ម៉ិកស៊ិកូ និងប្រេស៊ីល តែបច្ចុប្បន្ននេះ លោកបានប្រកាសដាក់ពន្ធនេះ សារជាថ្មីម្តងទៀត។