កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ត្រូវបានធ្វើឡើង បន្ទាប់ពីការរអិលបាក់ដីដែលបានវាយប្រហារភាគនិរតីនៃខេត្តស៊ីឈួនរបស់ប្រទេសចិនកាលពីថ្ងៃអាទិត្យ ទី9 ខែកុម្ភៈ ដោយបានសម្លាប់មនុស្សម្នាក់ 2 នាក់រងរបួស និង 28 នាក់ទៀតបាត់ខ្លួន។ ភ្លាមៗនោះ អាជ្ញាធរខេត្ត បានចល័តបុគ្គលិកចំនួន 949 នាក់ មកពីស្ថាប័ននានា រួមទាំងប៉ូលីសប្រដាប់អាវុធ ក្រុមពន្លត់អគ្គីភ័យ ក្រុមឆ្លើយតបគ្រាអាសន្ន ក្រុមដឹកជញ្ជូន វេជ្ជសាស្ត្រ ទូរគមនាគមន៍ និងការផ្គត់ផ្គង់ថាមពល ព្រមទាំងឧបករណ៍សង្គ្រោះជាង 200 ដូចជា អេស្កាវ៉ាទ័រ និងម៉ាស៊ីនពន្លត់អគ្គីភ័យ ខណៈដែលរហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋសរុបចំនួន 95 គ្រួសារ ឬស្មើនឹងចំនួន 360 នាក់ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ យោងតាមអាជ្ញាធរ ទឹកប្រាក់ប្រមាណ 50 លានយន់ ឬស្មើនឹង 6.8 លានដុល្លារអាមេរិក នឹងត្រូវប្រើប្រាស់ដើម្បីស្ដារហេដ្ឋារចនាសម្ព័ន្ធ និងមធ្យោបាយសាធារណៈនៅក្នុងតំបន់ដែលរងផលប៉ះពាល់។